សូមអាជ្ញាធរ និងគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ទាំងអស់ទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកីឡាករអុំទូកក៏ដូចជាចំណុះទូកទាំងអស់ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា ២០១៩ នៅរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះផងដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ HAJAH ZURAINI BINTI HAJI SHARBAWI ប្រធានប្រតិភូ នៃប្រតិភូ អគ្គព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃបណ្តាលប្រទេសអាស៊ាន-ចិន នៅខេត្តសៀមរាប។

នៅព្រឹកថ្ងៃពុធ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»

នៅរសៀលថ្ងៃទី៤វិច្ឆិកានេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ីបូព៌ា បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤ ដើម្បីពិនិត្យមើលពី កាលានុវត្តភាព និងបញ្ហាប្រឈមនានា ដែលបានអនុវត្តនាពេលកន្លងមក និងទិសដៅទៅអនាគត។

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ដដែលនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ រួចមក ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអញ្ជេីញចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧ ជាមួយនឹង ឯកឧត្តម រ៉ូប៊ែរ អូប្រៀន បេសកជនពិសេស ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។